អំពីយើង
KhemaraSoft ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១០ និងបានកសាង Applications ជាច្រើនលើ iPhone។នៅគ្រានោះផងដែរ ទីផ្សារសំរាប់ iPhone ក្លាយទៅជាទិសដៅដ៏សំខាន់មួយរបស់ក្រុមហ៊ុន ដែលបានទទួលជោគជ័យយ៉ាងច្រើន លើការផលិត iPhone App ចាប់ពីដើមឆ្នាំ ២០០៩ មកម្លេះ និងបានដាក់លក់ផលិតផលរបស់ខ្លួនបានជោគជ័យលើ App Store ផងដែរ។ពួកយើងចាប់ផ្តើម Develop វចនានុក្រម អង់គ្លេស~ខ្មែរ សំរាប់ iOS4។នេះគឺជា Application មួយដែលល្អ និងអាចទុកចិត្តរាល់ពាក្យ ឫប្រយោគប្រកបដោយភាពត្រឹមត្រូវ។វាគឺជាវចនានុក្រមដែលសំបូរដោយពាក្យជាច្រើន និងមានការសំរាយជាច្រើន ធ្វើអោយងាយយល់ជាមួយ និងដំណើរការយ៉ាងរហ័ស របស់ Application ។ផ្តល់ជួននូវន័យសង្ខេប ដែលងាយស្រួលយល់ និងជួយអ្នករាល់គ្នាទទួលភាពត្រឹមត្រូវ ក្នុងការប្រកប និងប្រើប្រាស់។ចំពោះវចនានុក្រុមនេះ អាចជួយជាជំនួយសំរាប់ជនបរទេសសិក្សាភាសាខ្មែរ ឫក៏ប្រជាជនខ្មែរសិក្សា ភាសាអង់គ្លេសផងដែរ។ទិសដៅសំខាន់របស់ក្រុមហ៊ុន គឺកសាង Applications ដែលមានគុណភាពខ្ពស់ និងតំលៃសមរម្យ។