ពិពណ៌នា
ប្រទេសកម្ពុជាសម្បូរទៅដោយរឿងនិទានអំពីដើមកំណើតនៃប្រទេសរបស់ខ្លួន។ រឿងទាំងនេះ ត្រូវបានគេទទួលយក និងវាយតម្លៃ ដោយគ្មានការព្រួយបារម្ភទៅលើមួយណាពិត រឺមួយណាត្រឹមត្រូវនោះទេ ។ពួកវាគឺបែបនឹង។ ជាញឹកញាប់ រឿងនិទានខ្មែរ ក៏បានដាក់បញ្ចូលគ្នាផងដែរនូវ លទ្ធិហិណ្ឌូ ពុទ្ធសាសនា និង ជំនឿនៃការគោរពបូជា ដោយគ្មានការព្រួយបារម្ភទៅលើភាពជាក់ស្ដែង អំពីភាពមិនសមហេតុផល និងភាពផ្ទុយគ្នា។ រឿងនិទានដែលនិយាយតៗគ្នារីករាលដាលពីការស្រមើលស្រមៃ និងជីវភាពរបស់មនុស្ស ហើយបន្សល់ទុកនូវការពេញនិយមទាំងយុវវ័យ និងកូនក្មេង។ ពួកវាងាយយល់ដោយពុំមាននូវបញ្ហាស្មុគស្មាញពាក់ព័ន្ធគ្នានោះឡើយ ហើយវាខ្លី និងកំប្លែងទៀតផង ។ការសាយភាយពីជំនាន់មួយទៅជំនាន់មួយ ពេលខ្លះរឿងនោះត្រូវបានកែសម្រួលក្នុងកំឡុងពេលនៃដំណើរការដំណាលឡើងវិញ។ ចារឹកលក្ខណះសាមញ្ញបានក្លាយជារីកធំឡើងជាងជីវិត រឺស្ថានភាពនៃការបំផ្លើស។
ពួកវាបានពន្យល់នូវព្រឹត្តការណ៍ធម្មជាតិ មេរៀនជីវិត និងសតិសម្បជញ្ញៈ។ ញាណនៃសេចក្ដីវិនិច្ឆ័យគឺតែងតែមាននៅទីនោះ ការធ្វើអំពើល្អតែងតែទទួលបាននូវការតបស្នងមកវិញ ចំនែកឯការធ្វើអំពើអាក្រក់គឺ តែងតែទទួលបានទណ្ឌកម្មនៅទីបញ្ចប់។ រឿងដំណាលតៗគ្នាក៏ប្រហែលជាបានជួយដឹកនាំទៅរកការយល់ដឹងដ៏ប្រសើរមួយនៃប្រពៃណី និងទំនៀមទំលាប់។
នេះគឺជារឿងនិទានពី បណ្ដុំនៃសៀវភៅតូច ដែលបានបោះពុម្ភនៅឆ្នាំ 1974 ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកម្ពុជា ។