ពិពណ៌នា
វចនានុក្រមខ្មែរ-បារាំង បារាំង-ខ្មែរ របស់ KhemaraSoft សំរាប់ iPad ចែកចាយទៅកាន់ទីកន្លែងផ្សេងៗ គ្រប់ទិសទី និងសំបូរទៅដោយពាក្យយ៉ាងច្រើន។ វាជាវចនានុក្រម K-F-F-K មួយដែលធំជាងគេបំផុត ហើយមានមាតិកាច្រើនដែលងាយស្រួលយល់ និងស្វែងរកបានយ៉ាងឆាប់រហ័ស។ ការផ្តល់ឲ្យនូវការសង្ខេបអត្ថន័យយ៉ាងខ្លីហើយ Application ជូយអ្នកប្រើប្រាស់មិនឲ្យមានបញ្ហាលើការប្រកប និងការប្រើប្រាស់ខុសទៀតឡើយ។ វចនានុក្រមនេះអាចជួយជនបរទេស ឲ្យរៀនភាសារខ្មែរបានងាយហើយក៏ជួយជនជាតិខ្មែរ ឲ្យរៀនភាសារបារាំងបានងាយស្រួលផងដែរ។
លក្ខណៈពិសេស
• ការរចនាដែលមានលក្ខណៈស្តង់ដាទំនើបដើម្បីងាយស្រួលអាន និងយល់
• អាចរកបានភ្លាមៗនូវពាក្យដែលចង់រកដោយការបង្ហាញនូវអត្ថន័យខ្លឹមសារទូលំទូលាយ
• នៅក្នុងវចនានុក្រមមានខ្សែរសំរាប់ស៊កចំណាំ សំគាល់ពាក្យ
• ងាយស្រួលស្វែងរកអត្ថន័យនៃពាក្យ និងការផ្តល់ឲ្យនូវការអានប្រកបនូវពាក្យ
• មានឧទាហរណ៍ជាប្រយោគដែលបង្ហាញពីការប្រើប្រាស់នៃពាក្យ
• អាចប្តូរទំហំអក្សរបានសំរាប់ជួយសំរួលដល់ការអាន
• មិនចំាបាច់តំរូវឲ្យមានការភ្ជាប់អ៊ីនធឺណេតនោះទេ