វចនានុក្រមនេះ គឺផ្សព្វផ្សាយយ៉ាងធំទូលាយ សំបូរដោយពាក្យត្រឹមត្រូវ ដែលលោកអ្នកអាចជឿទុកចិត្តបាន។ វាគឺជាវចនានុក្រមដ៏ធំមួយសំរាប់ iPhone,iPod Touch,iPad និងពោពេញទៅដោយពាក្យប្រើប្រាស់សំខាន់ៗ មានល្បឿនលឿននៅពេលស្វែងរក ក៏ដូចជាភាពងាយស្រួលប្រើប្រាស់ Interface ផងដែរ។ ផ្តល់ជូនន័យខ្លីៗ ងាយស្រួលយល់ មានន័យគ្រប់គ្រាន់។ Application ជួយលោកអ្នកក្នុងការប្រកប និងការប្រើប្រាស់។ វចនានុក្រមនេះអាចជួយជនបរទេសសិក្សាភាសាខ្មែរ ក៏អាចប្រជាជនខ្មែរសិក្សាភាសាបារាំងបានដែរ។
ដាតាបេសរបស់វចនានុក្រមបានបង្កើតឡើងតាំងពីឆ្នាំ 1993 និងមានការកែតំរូវរហូតមកដល់ពេលនេះ។
លក្ខណៈពិសេស
- ការរចនាដែលមានលក្ខណៈស្តង់ដាទំនើបដើម្បីងាយស្រួលអាន និងយល់
- អាចរកបានភ្លាមៗនូវពាក្យដែលចង់រកដោយការបង្ហាញនូវអត្តន័យខ្លឹមសារទូលំទូលាយ
- នៅក្នុងវចនានុក្រមមានខ្សែរសំរាប់ស៊កចំណាំ សំគាល់ពាក្យ
- ងាយស្រួលស្វែងរកអត្ថន័យនៃពាក្យ
- មានឧទាហរណ៍ជាប្រយោគដែលបង្ហាញពីការប្រើប្រាស់នៃពាក្យ
- មិនចំាបាច់តំរូវឲ្យមានការភ្ជាប់អ៊ីនធឺណេតនោះទេ