ការពិពណ៌នា
រឿងប្រលោមលោកបុរាណចិន “ឈាមពីរដំណ” ដែលមាន 56-episode ត្រូវបានគេសរសេរជាភាសារខ្មែរ មុនឆ្នាំ ១៩៧៥ (បកប្រែដោយ យ៉ាន់ ទ្រី)។ សាច់រឿងគឺចង់និយាយអំពីភាពច្របូកច្របល់ដែលបង្ករឲ្យមានការប៉ៈទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងគ្រួសារមួយ ហើយដំណើររឿងនោះគឺពោរពេញទៅដោយល្បិចកល ការបោកបញ្ឆោត អន្ទាក់ សេចក្តីស្នេហ៌ា កំហឹង គំនុំគំគួន និងការសងសឹក។
ចាប់តាំងពីគ្រាដើមមក ហ្វូហុងសៀរ ធ្លាប់បានរៀនក្បាច់គុណ សិល្បៈវិជ្ជាពីគ្រូរបស់នាយ នៅពេលដែលគាត់មានអាយុ ១៩ ឆ្នាំ គ្រូរបស់នាយបានប្រាប់អំពីប្រវត្តិនៃការតស៊ូរក្នុងការប្រយុទ្ធដែលឆក់យកអាយុជីវិតរបស់ឪពុកនាយ។ គាត់បានប្រាប់អំពីរឿងរ៉ាវជីវិតតស៊ូរនៅក្នុងវាលដែលគ្របដណ្តប់ដោយផ្ទាំងទឹកកក អំពីដូនតារបស់គាត់ដែលបានស្លាប់នៅក្នុងត្លុកឈាម ហើយឥឡូវនេះបុរសម្នាក់នេះបានចាកចេញពីវ័យកុមារភាពរបស់គាត់ដែលធ្លាប់ត្រូវបានញុំញីដោយគំនិតសងសឹកដែលនាំខ្លួនគាត់ឲ្យធ្លាក់ចូលទៅក្នុងត្លុកឈាម។
បន្ទាប់ពីឆ្នាំ១៩៨០ បណ្ណាល័យអប្សរាបានធ្វើការសិក្សាស្រាវជ្រាវប្រមូលចងក្រង និងធ្វើការបោះពុម្ពឯកសារចាស់ៗឡើងវិញ។
នៅពេលបច្ចុប្បន្ននេះ KhemeraSoft និងបណ្ណាល័យអប្សរាបានសហការគ្នាក្នុងកិច្ចដំណើរការបោះពុម្ពសារឡើងវិញនៅក្នុងទំរង់ជា Digital e-Book។