ការពិពណ៌នា
រឿងប្រលោមលោកបុរាណចិន “ផ្នូរខ្មោចចំឡែក” ត្រូវបានបោះពុម្ព និងបកប្រែជាភាសាខ្មែរ មុនឆ្នាំ ១៩៧៥ (បកប្រែដោយ យ៉ាន់ទ្រី)។ នេះជាសៀវភៅលើកទីពីរហើយ ដែលបានរៀបរៀងដោយ KhemaraSoft និងដកស្រង់ចេញពីប្រភេទសៀវភៅបុរាណចិន។
ពួកយើងបានទទួលព័ត៌មានវិជ្ជមានត្រលប់មកវិញជាច្រើនពីទស្សនៈមិត្តអ្នកអាន ដែលបានស្នើរសុំឲ្យពួកយើងធ្វើការ បោះផ្សាយសៀវភៅជាច្រើនផ្សេងៗមួយចំនួនថែមទៀត។ ដូចនេះខ្ញុំសូមថ្លែងអំណរអរគុណ ដល់ការគាំទ្ររបស់លោកអ្នកតាំងពីដើមមក។
បន្ទាប់ពីឆ្នាំ១៩៨០ បណ្ណាល័យអប្សរា បានធ្វើការសិក្សាស្រាវជ្រាវប្រមូលចងក្រង និងធ្វើការបោះពុម្ពឯកសារចាស់ៗឡើងវិញ។
នៅពេលបច្ចុប្បន្ននេះ KhemeraSoft និងបណ្ណាល័យអប្សរា បានសហការគ្នាក្នុងកិច្ចដំណើរការបោះពុម្ពសារឡើងវិញនៅក្នុងទំរង់ជា Digital e-Book។